khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា អញ្ជើញនាំយកអំណោយជា ម៉ាស់ការពារផ្សែងពុល អំបុក និងទឹកក្រូច ជូនដល់វីរកងទ័ពអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខ ប្រចាំទិសភូមិភាគទី៥ និងវីរកងទ័ពអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខនៅទិសសមរភូមិខេត្តបន្ទាយមានជ័យ
     
    ចែករំលែក ៖

    នារសៀលថ្ងៃច័ន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញនាំយកអំណោយមាន ម៉ាស់ការពារផ្សែងពុលចំនួន២៥០ម៉ាស់ អំបុកចំនួន៥០០គីឡូក្រាម និងទឹកក្រូចចំនួន៥០កេស របស់ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់វីរកងទ័ពអង្គភាពរថក្រោះអគ្គបញ្ជាការជួរមុខ ប្រចាំទិសភូមិភាគទី៥ និងវីរកងទ័ពអង្គភាពកាំភ្លើងធំអគ្គបញ្ជាការជួរមុខនៅទិសសមរភូមិខេត្តបន្ទាយមានជ័យ។ សូម ឯកឧត្តម និងលោកជំទាវ បុត្រា បុត្រី ទទួលបាននូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំប្បីឃ្លាងឃ្លៀតឡើយ។

    ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តម យស ផានីត្តា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី២ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)
    thumbnail
     
    ឯកឧត្តមបណ្ឌិត​ ម៉ុង​ ឫទ្ធី អញ្ជេីញចូលរួម​ក្នុងពិធី​បុណ្យ​ទក្ខិណានុប្បទានខួបគម្រប់ ៧ថ្ងៃ​ ឧទ្ទិស​កុសលជូន​ដល់វិញ្ញាណក្ខន្ធ​លោក​ជំទាវ​ ថៃ​ អុឹងខាហ៊ាង​
    thumbnail
     
    លោកជំទាវបណ្ឌិត អ៊ុក​ ម៉ាលី អញ្ជើញចូលក្រាបថ្វាយបង្គំ និងនាំយកទេយ្យវត្ថុ រួមទាំងបច្ច័យ ថ្វាយប្រគេនចំពោះសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងកុដិ និងសមិទ្ធផលនានា នៅវត្តបិយម្ពវ័ន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ